ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ជាតិ សាសនា ព្រះមហាក្សត្រ
គោរពជូនលោកប្រធានាធិបតីហ៊ូ ជិនតៅ
No. 2, Chaoyangmen Nandajie,
Chaoyang District, Beijing, 100701
Phone: (8610) 88050813
Fax: (8610) 63070900
Email: english@mail.gov.cn
លោកប្រធានាធិបតីជាទីគោរព!
យើងខ្ញុំដែលជាយុវជនខ្មែរជំនាន់ក្រោយមានការតាមតានជាប្រចាំនូវ មិត្តភាពនិងកិច្ចសហប្រតិបតិ្តការរបស់សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជាដែលកិច្ចសហប្រតិបតិ្តការនេះមានមកជា យូរយារណាស់មកហើយ។មេដឹកនាំសំខាន់ៗរបស់ប្រជាជនចិនបាន យកចិត្តទុកដាក់ដល់កម្ពុជាតាំងពីការទាមទារឯករាជពីអាណានិគម និងការឈ្លានពានរបស់បរទេសមកលើកម្ពុជាជាបន្តបន្ទាប់។
ជាក់ស្តែង ថ្ងៃ៧មករា១៩៧៩ នៅពេលដែលវៀតណាមឈ្លានពានកម្ពុជា ទាហានដ៍អង់អាចក្លាហានរបស់ចិន បានបើកយុទ្ធនាការតបតដល់វៀតណាម ដើម្បីអោយឃើញជាមេរៀន។ ចាប់ផ្តើមពីនោះមកចិននៅបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកុំអោយវៀតណាមលេបត្របាក់យកកម្ពុជាបាន។
តែជាអកុសលល្បិចកលវាតទីនិយមរបស់វៀតណាមនៅតែបន្តរហូតដល់សព្វថ្ងៃ។ នាងខ្ញុំ-ខ្ញុំបាទសូមទាញចំណាប់អារម្មណ៍លោកប្រធានាធិបតី ចំពោះបីចំណុចធំៗគឺ៖
១. វៀតណាមនៅបន្លំប្រើស្នៀតបន្លំភ្នែកមហាជន ដោយបង្កប់ភ្នាក់ងាររបស់ខ្លួននៅក្នុងមន្រ្តី ជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាមន្រ្តីនគរបាល ដោយក្លែងបន្លំខ្លួនថាជាជនជាតិខ្មែរ។ ពួកគេស្លៀកសំលៀកបំពាក់ខ្មែរនិងនិយាយភាសាខ្មែរ ប៉ុន្តែឧត្តមគតិនិងវិចារណញាណរបស់ គេគឺធ្វើការប្រឆាំងនឹងផលប្រយោជន៍ចិន ព្រមទាំងធ្វើអោយកិច្ចប្រឹងប្រែងរបស់ចិនបរាជ័យ។
២. មន្រ្តីជាន់ខ្ពស់ខ្មែរភាគច្រើនគឺជាអតីតជំនាញការវៀតណាមនៅកម្ពុជា ហើយពួកនេះធ្វើលេស ជាគាំទ្រចិន តែធាតុពិតគឺបន្លំយកជំនួយចិនដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងធ្វើអោយសំរេចនូវ នយោបាយវៀតណាមូបនីយកម្ម ដែលជាកំឡាំងសំខាន់ក្នុងការវាយបកចិនវិញ។
៣. ចិនមិនត្រូវមើលរំលងភ្នាក់ងារវៀតណាមទាំងអស់នោះទេ ទោះបីពួកគេមិនហ៊ានចេញមុខជាចំហ ប្រឆាំងនឹងចិនក៏ដោយ តែដោយកំបាំងពួកគេនឹងធ្វើបានសំរេចនូវសហព័ន្ធឥណ្ឌូចិន ព្រមទាំងរួមកំឡាំងជាមួយសមាជិកអាស៊ានមួយចំនួន និងប្រទេសមហាអំណាចខ្លះដើម្បីវាយបកចិន នូវរឿងជំលោះផ្សេងៗ ជាពិសេសជំលោះម្តុំកោះស្បាតលី។
យើងខ្ញុំជាកូនខ្មែរជំនាន់ក្រោយ មើលឃើញការបន្លំភ្នែករបស់ភ្នាក់យួនទាំងអស់នេះថាជាគ្រោះ ថ្នាក់សំរាប់កម្ពុជាផងនិងសាធារណរដ្ឋប្រជាមានិតចិនផង។
យើងខ្ញុំសង្ឃឹមជឿជាក់ថា លោកប្រធានាធិបតីនឹងមានវិធានការផ្សេងៗសំរាប់ភ្នាក់ងារយួនដែលកំពុង បន្លំភ្នែកចិនក្នុងកិច្ចបំផ្លាញផលប្រយោជន៍ចិននៅកម្ពុជានេះ។
សេចក្តីគួរពុំគួរ សូមមេត្តាខន្តីអភ័យទោស។
ធ្វើនៅភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១១
៚ខែ្មរ យ៉ាំង៚
[តំណាងនៃយុវជនខ្មែរ]
Originally posted at http://cambodianbrightfuture.blogspot.com/p/blog-page_27.html